ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចលុយ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លា នៅបុរីមួយកន្លែងក្នុងសង្កាត់អូរបែកក្អម

    BY soknita May 14, 2025
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចលុយ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លា នៅបុរីមួយកន្លែងក្នុងសង្កាត់អូរបែកក្អម

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចលុយ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លា នៅបុរីមួយកន្លែងក្នុងសង្កាត់អូរបែកក្អម។

    តាមការបញ្ជាក់បន្ថែមរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា អនុវត្តតាមបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងែទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ មានដូចជា លុយ ចំនួន ៤៥,០០០ដុល្លា និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លា នៅចំណុចបុរីអ័រគីដេ វី ឡា ផ្ទះលេខ QR១៣-២២ ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥។

    សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ មាន៖

    ១-ឈ្មោះ ធន សុផាត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

    ២-ឈ្មោះ ធន ច័ន្ទធឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

    ចំពោះសម្ភារៈបាត់បង់ និងខូចខាត មានប្រាក់ចំនួន ៤៥,០០០ដុល្លា និង គ្រឿងអលង្ការ មួយចំនួន សរុប៨ម៉ឺនដុល្លា ព្រមទាំងខូចចទូរដែកចំនួន ៦ ផងដែរ។

    ដោយឡែក សម្ភារៈបន្សល់ទុក មានរូបថត ស្នាមគាស់ទូរដែក និងសម្ភាររាយប៉ាយនៅក្នុងបន្ទប់កើតហេតុ ទូរស័ព្ទដៃ ចំនួន ០៥គ្រឿង ស៊េរីចាស់ អាវុធខ្លីចំនួន ០៣ដើម ម៉ាករ៉ូឡូ ០២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន០១ដើម កុំព្យូទ័រយួរដៃ ចំនួន០២គ្រឿង ខ្សែកស្វារេមានត្បូង ០១ខ្សែ និងកូនកាបូបដៃចំនួន ០១ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay