ព័ត៌មានជាតិ
ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត នឹងត្រូវពិន័យហើយ
BY SOMATEY
May 15, 2025
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជនណាដែលប្រើប្រាស់យានយន្ត ដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍។

យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាត្រ៨២ ថ្មី បានចែងថា៖ ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។
អំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ១(មួយ)ខែ និង ពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន)រៀលទៅ១ ០០០ ០០០ (មួយលាន)រៀល ក្នុងករណីដែល ជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងកំលុងពេល៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន