ខ្មែរណូត

ស្វែងរក

  • PR

    សកម្មភាពសិស្សនិស្សិត ធ្វើតេស្តមេរៀន វគ្គ Big Data ជំនាន់ទី៣ ក្រោមអាហារូបករណ៍ដែលបានការជួយគាំទ្រពីកម្មវិធី Samsung Innovative Campus របស់ក្រុមហ៊ុន សាមសុង

    BY Liny01 May 16, 2025
    សកម្មភាពសិស្សនិស្សិត ធ្វើតេស្តមេរៀន វគ្គ Big Data ជំនាន់ទី៣ ក្រោមអាហារូបករណ៍ដែលបានការជួយគាំទ្រពីកម្មវិធី Samsung Innovative Campus របស់ក្រុមហ៊ុន សាមសុង

    វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។

    វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជានូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។ កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី Coding & Programming ជាមួយភាសាកូដ Pyton ដែលជាភាសាកូដមានប្រជាប្រិយភាពបំផុត និងកំពុងប្រើប្រាស់គ្រប់ទិសទីពេញពិភពលោក។ និស្សិតដែលបានបញ្ចប់កម្មវិធី Coding & Programming នេះ នឹងបានឱកាសទៅសិក្សាវគ្គបន្ត ឱកាសការងារ និងឱកាសល្អៗជាច្រើនទៀត ក្រោមកិច្ចសហការខិតខំជួយជ្រោមជ្រែងពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ។

    ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍ដើម្បីអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផងដែរ។ ដោយឡែកថ្មីៗនេះ សិស្សនិស្សិតរបស់យើងក៏មានការប្រលងធ្វើតេស្តដើម្បីបង្ហាញសម្ថតភាពរៀងៗខ្លួនផងដែរ។

    Share This Post: