ពួក ISIS បានលេចមុខសារជាថ្មី ជាមួយនឹងការបង្ហោះរូបភាពចំនួន ៣ ដែលបង្ហាញពីគម្រោងវាយប្រហារទៅលើទីក្រុងឡុងដ៏ និងទីក្រុងញូវយ៉ក
ពួកជ្រុលនិយម ISIS បានចេញផ្សាយនូវផ្ទាំងរូបភាពថ្មីៗចំនួន ៣ ដែលញុះញង់ឱ្យមានការវាយប្រហារទៅលើទីក្រុងឡុងដ៏ របស់អង់គ្លេស និងទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក។ ផ្ទាំងរូបភាពមួយ នៃរូបភាពទាំង ៣ បានពណ៌នាអំពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលឈរនៅពីមុខនាឡិកា Big Ben ដ៏ល្បីល្បាញរបស់អស់គ្លេស ជាមួយនឹងពាក្យព្រមានថា៖ «ការវាយប្រហារនៅទីក្រុងឡុងនាពេលឆាប់ៗនេះ»។ រូបមួយទៀតបង្ហាញពីភេរវករម្នាក់ ដែលមានពាក់ម៉ាសដៃមានកាន់កាំបិត នៅពីលើទីក្រុងញូវយ៉ក និងជាមួយនឹងពាក្យព្រមានថា៖ «ប្រយុទ្ធនឹងពួកគេ នៅក្នុងប្រទេសរបស់អ្នក» ។

ចំណែករូបភាពទី ៣ គឺមានភ្ជាប់ជាមួយនឹងពាក្យដែលដកស្រង់ចេញពីគម្ពីរកូរ៉ាន (ដូចរូបខាងក្រោម) ។ យ៉ាងណាមិញក្រុម ISIS ក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅប្រទេសស្រីលង្កា ដែលបានសម្លាប់មនុស្សជាង ២៥០នាក់ នៅក្នុងព្រះវិហារ និងសណ្ឋាគារនៅក្នុងរដ្ឋធានីកូឡុំបូ។ ហើយក្រុម ISIS ក៏ជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅក្នុងទីលាន Manchester Arena អំឡុងពេលមានការប្រគុំតន្ដ្រីរបស់នាង Ariana Grande កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧ ដែលបានសម្លាប់មនុស្ស ២២នាក់ និងរងរបួស ៥០នាក់ ផ្សេងទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ dailymail