ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត
BY SOMATEY
May 20, 2025
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២នាក់ និងអ្នកជាសះស្បើយ ២នាក់ ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៨៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
