ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចចូលរួមប្រកួត! សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

    BY SOMATEY May 23, 2025
    កុំភ្លេចចូលរួមប្រកួត! សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

    កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ គណនីហ្វេសប៊ុកផ្លូវការរបស់ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញសេចក្តីជូនដំណឹង អំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ។

    ក្នុងនោះ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបន្ថែមថា ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរៀបចំ ប្រកួតប្រជែងការតែងនិពន្ធរឿងខ្លី និងកំណាព្យក្រោមប្រធានបទ “បញ្ញាជនក្នុងសម័យឌីជីថល”។

    កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីលើកតម្កើងវិស័យអក្សរសាស្រ្ត អក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាពតែងនិពន្ធបោះពុម្ពផ្សាយ និងអំណានអក្សរសិល្ប៍។ ជាពិសេសក្រោមប្រធានបទ “បញ្ញាជនក្នុងសម័យឌីជីថល” វណ្ណកម្មអក្សរសិល្ប៍នឹងអាចផ្សារភ្ជាប់មជ្ឈដ្ឋានប្រជាជនទៅនឹងសង្គមជាក់ស្តែង ដែលវិទ្យាសាស្រ្តកំពុងតែរីកចម្រើន ពោលគឺអនុវត្តកិច្ចការ ឬការៀនសូត្រទទួលបានផលរហ័សស្របតាមលក្ខណៈបច្ចេកទេស។

    ចាប់ទទួលអត្ថបទប្រកួតប្រជែងពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

    ប្រភព៖ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    Share This Post: