ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់! នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ២៣ករណីបន្ថែម
BY SOMATEY
May 28, 2025
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៣នាក់ ខណៈអ្នកជាសះស្បើយ គ្មាន ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៤២១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
