ស្ដេចស៊ុលតង់ប្រ៊ុយណេបានរបូតទៅវិញនូវសញ្ញាបត្រកិត្តិយស ដែលធ្លាប់ផ្តល់ដោយសាកលវិទ្យាល័យ Oxford បន្ទាប់ពីមានការរិះគន់រឿងដាក់ទោសប្រហារជីវិតដល់អ្នកស្រឡាញភេទដូចគ្នា
ស្ដេចស៊ុលតង់ Hassanal Bolkiah របស់ប្រ៊ុយណេ បានរបូតទៅវិញនូវសញ្ញាបត្រកិត្តិយស ដែលផ្តល់ដោយសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមានប្រតិកម្មប្រឆាំងជាសកលលោក ដែលចូលរួមដោយតារាល្បីៗដូចជា៖ លោក George Clooney និង លោក Elton John សម្រាប់ការដាក់ទោសប្រហារជីវិត ទៅលើអ្នកស្រលាញ់ភេទដូចគ្នា និងការផិតក្បត់។ មនុស្សជិត ១២០,០០០នាក់ បានចុះហត្ថលេខាលើញត្តិមួយកាលពីខែមេសា ដោយអំពាវនាវដល់សាកលវិទ្យាល័យ Oxford ឱ្យទុកជាមោឃៈនូវសញ្ញាបត្រច្បាប់កិត្តិយស ដែលបានផ្តល់កាលពី ឆ្នាំ១៩៩៣ ទៅដល់ស្ដេចស៊ុលតង់ ដែលជាព្រះមហាក្សត្រគ្រងរាជ្យយូរជាងគេរបស់ពិភពលោក ទី២ និងជានាយករដ្ឋមន្ត្រីនៃប្រទេសដ៏សម្បូរប្រេងមួយនេះ។

សាកលវិទ្យាល័យ Oxford University បានឱ្យដឹងថា ស្តេចស៊ុលតង់បានសំរេចប្រគល់សញ្ញាបត្រកិត្តិយសមកវិញកាលពីថ្ងៃ ទី៦ ខែឧសភា ខណៈពេលដែលខាងសាកលវិទ្យាល័យត្រូវពិនិត្យឡើងវិញនូវការសម្រេចចិត្តសម្រាប់ពានរង្វាន់នេះ។ ព័ត៌មាននៃការសម្រេចចិត្តនេះត្រូវបានប្រកាសជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍នេះ។ សាកលវិទ្យាល័យនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយផ្ញើទៅកាន់មូលនិធិ Thomson Reuters Foundation ថា៖ «ជាផ្នែកមួយនៃដំណើរការពិនិត្យឡើងវិញ សាកលវិទ្យាល័យបានសរសេរលិខិតជូនដំណឹងដល់ស្តេចស៊ុលតង់នៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៩ សុំទស្សនៈយល់ឃើញពីលោកមកខាងសាកលវិទ្យាល័យវិញនៅត្រឹមថ្ងៃ ទី៧ ខែមិថុនា ឆ្នាំ២០១៩»៕


អត្ថបទ៖ លីដា
ប្រភព៖ straitstimes