ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាំគ្នាមកដើរលេង ប៉ុន្តែដោយសារបន្ទប់ជួលចង្អៀតពេក បុរសម្នាក់នេះសុខចិត្តដេកក្នុងអាងទឹករហូតដល់ ៧ម៉ោង

    BY autoadmin May 24, 2019
    នាំគ្នាមកដើរលេង ប៉ុន្តែដោយសារបន្ទប់ជួលចង្អៀតពេក បុរសម្នាក់នេះសុខចិត្តដេកក្នុងអាងទឹករហូតដល់ ៧ម៉ោង

    បុរសជនជាតិហ្វីលីពីនម្នាក់កុំពុងតែល្បីល្បាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បន្ទាប់ពីបងប្អូនជីដូនមួយរបស់គាត់បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីរបៀបដែលគាត់បានដេករយៈពេល ៧ម៉ោង នៅក្នុងអាងទឹកមួយ។ រឿងហេតុកើតឡើងនៅក្នុងអំឡុងវិស្សមកាលគ្រួសារមួយ នៅពេលដែលបុរសឈ្មោះ Seth Gabriel Ricafort ម្នាក់នេះ បានសម្រេចចិត្តដេកនៅក្នុងអាងទឹក ព្រោះបន្ទប់ដែលពួកគេជួលនៅរមណីយដ្ឋាន King Leonard Island នៅតំបន់ Bocaue ខេត្ត Bulacan វាចង្អៀតពេក។

    នាង Iris Vicencio បានសរសេរនៅលើ Twitter ថា ខណៈពួកយើងកំពុងដើរលេងជាគ្រួសារ ហើយដោយសារគ្រែរបស់ពួកគេចង្អៀតពេក ដូច្នេះបងប្អូនជីដូនមួយដែលស្រវឹងរបស់នាងក៏ប្រាប់នាងថា គេនឹងទៅដេកនៅក្នុងអាងហែលទឹក។ នាង Vicencio ស្មានតែគាត់និយាយលេង ប៉ុន្តែក្រោយមកនាងក៏ឃើញលោក Ricafort ដេកក្នុងអាងទឹកពិតមែន។ នាង Vicencio បាននិយាយថា បងប្រុសជីដូនមួយរបស់នាងគឺមានសុវត្ថិភាពទេ ប៉ុន្តែយ៉ាងណាក៏ដោយនាងក៏បានហាម​ប្រាមកុំឱ្យធ្វើតាមគាត់ឱ្យសោះ ព្រោះវាគ្រោះថ្នាក់ណាស់។

    ហើយចំណែកលោក Ricafort វិញបានឱ្យដឹងថា គាត់ដេកក្នុងអាងទឹកនេះកាលពីម៉ោង ១១ និង​ ៤៥នាទី យប់​ ហើយក្រោកវិញនាម៉ោង ៣ ទៀបភ្លឺ ព្រោះមានសំឡេងរំខានពីអ្នកលេងបាល់ទះនៅជិតនោះ។ ក្រោយមកគាត់ក៏ដេកម្តងទៀត និងក្រោកវិញម៉ោង ៧ព្រឹក ព្រោះបុគ្គលិកត្រូវការសម្អាតអាងទឹក។ លោក Ricafort ក៏បានប្រាប់មកកាសែត Coconuts Manila ថា ព្រោះបន្ទប់នោះវាត្រជាក់ពេក ទើបគាត់ដេកត្រាំទឹកបែបនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: