ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់ប្រារព្ធនូវកម្មវិធីជាប្រវត្តិសាស្ត្រក្នុងថ្ងៃសុក្រនេះ ដោយរៀបចំអាពាហ៍ពិពាហ៍ស្របច្បាប់ឱ្យអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនគូ

    BY autoadmin May 24, 2019
    តៃវ៉ាន់ប្រារព្ធនូវកម្មវិធីជាប្រវត្តិសាស្ត្រក្នុងថ្ងៃសុក្រនេះ ដោយរៀបចំអាពាហ៍ពិពាហ៍ស្របច្បាប់ឱ្យអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនគូ

    តៃវ៉ាន់បានប្រារព្ធនូវកម្មវិធីជាប្រវត្តិសាស្ត្រក្នុងថ្ងៃសុក្រនេះជាមួយនឹងពិធីអាពាហ៍ពិពាហ៍ស្របច្បាប់ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាជាលើកដំបូង។ រយៈពេល ៣ ទសវត្សរ៍មកហើយ ទម្រាំតែពួកគេតស៊ូរហូតទទួលបានសិទ្ធិស្មើគ្នានេះ ហើយនៅក្នុងពិធីជាប្រវត្តិសាស្ត្រនេះគេឃើញថា គូស្នេហ៍ទាំងនោះបានបង្ហាញនូវភាពសប្បាយរីករាយ និងរំភើបចិត្ដជាក្រៃលែង។ ពិធីជាប្រវត្តិសាស្ត្រនេះគឺមានឡើងក្រោយ ១អាទិត្យ នៅពេលដែលសភារបស់កោះមួយនេះ បានសម្រេចនូវច្បាប់អាពាហ៍ពិពាហ៍ដល់អ្នកស្រឡាញ់ភេទដូចគ្នា ហើយវាជាលើកដំបូងបំផុតសម្រាប់ប្រទេសក្នុងអាស៊ីទាំងអស់។

    គួរឱ្យដឹងផងដែរថា ទោះបីជាមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏តៃវ៉ាន់នៅតែជាអ្នកឈានមុខគេនៃចលនាសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅអាស៊ី។ គូស្វាមីភរិយាដំបូងជាច្រើននាក់ បានមកដល់ការិយាល័យរដ្ឋាភិបាលនៅក្រុងតៃប៉ិ ដើម្បីនាំគ្នាមកចុះបញ្ជីស្របច្បាប់បញ្ជាក់នូវទំនាក់ទំនងស្នេហ៍របស់ពួកគេ (ចុះសំបុត្រអាពាហ៍ពិពាហ៍) ។ ក្នុងនោះផងដែរ ពួកគេបានឱប និងថើបគ្នានៅនឹងមុខក្រុមសារពត៌មានជាច្រើន ជាមួយនឹងមោទកភាព ក្រោយពេលដែលពួកគេទទួលបានសំបុត្រអាពាហ៍ពិពាហ៍ ក៏ដូចជាអត្តសញ្ញាណប័ណ្ណថ្មីដែលបញ្ជាក់ថា ពួកគេជាប្តីប្រពន្ធស្របច្បាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ AFP

    Share This Post: