ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនបណ្តាញទូរទស្សន៍ SBS របស់កូរ៉េដ៏ធំ និងល្បីចាប់អារម្មណ៍បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍

    BY SOMATEY June 5, 2025
    ក្រុមហ៊ុនបណ្តាញទូរទស្សន៍ SBS របស់កូរ៉េដ៏ធំ និងល្បីចាប់អារម្មណ៍បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍

    យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ ។

    ក្នុង​ឱកាសទទួលទានអាហារថ្ងៃត្រង់ និងជំនួបនេះគឺដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងការគាំទ្ររបស់ ឯកឧត្តមរដ្ឋមន្រ្តី អំពីគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ព្រមទាំងការរៀបចំដំណើររបស់ក្រុម Influencers ដ៏ល្បីប្រចាំទូរទស្សន៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ល្អប្លែកមួយបែបទៀតរបស់កម្ពុជានៅក្នុងរដូវកាលបៃតង (Green Season)៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: