ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក លោកឧកញ៉ា ស្រី ចាន់ថន សម្រេចិត្តបង្កើតផ្សារផលិតផលខ្មែរ នៅតំបន់អភិវឌ្ឍពិសេស 9NG

    BY SOMATEY June 13, 2025
    ចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក លោកឧកញ៉ា ស្រី ចាន់ថន សម្រេចិត្តបង្កើតផ្សារផលិតផលខ្មែរ នៅតំបន់អភិវឌ្ឍពិសេស 9NG

    ថ្ងៃ ១៣ ខែមិថុនា ឆ្នាំំ ២០២៥ នេះ គណនីហ្វេសប៊ុកលោកឧកញ៉ា ស្រី ចាន់ថន បានធ្វើការបង្ហោះសំណេរខ្លីមួយ អំពីការចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកនោះ រូបលោកបានសម្រេចិត្តបង្កើតផ្សារផលិតផលខ្មែរ នៅ 9NG។

    ក្នុងនោះ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា “យើងនាំគ្នាចូលរួមគាំទ្រផលិតផលក្នុងស្រុក បងប្អូនដែលមានផលិតផលក្នុងស្រុកអាចទំនាក់ទំនងលេខខាងក្រោម ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុកជាមួយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបាទបានសម្រេចចិត្តបង្កើតផ្សារមួយគឺផ្សារ 《ផលិតផលខ្មែរ》 ដែលអាចដាក់លក់ផលិតផលវិចខ្ចប់ក្នុងស្រុកជាច្រើនមុខចំនួន ៣០០ ទៅ ៥០០ មុខ ។ ក្នុងតម្លៃសមរម្យដើម្បីអោយបងប្អូនអាជីវករលក់ដូរមកទិញក្នុងតំម្លៃសមរម្យ ងាយស្រួលបងប្អូនយកទៅលក់ និងចែកចាយបន្តទទួលបានក្នុងតម្លៃសមរម្យ។

    បន្ថែមពីនេះ លោកឧកញ៉ាបានបន្តថា ដោយគម្រោងផ្សារ《ផលិតផលខ្មែរ》នេះស្ថិតនៅតំបន់អភិវឌ្ឍពិសេស9NG។
    ប្រសិនបើពុកម៉ែអាជីវករមានផលិតផលរបស់ខ្មែរមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខ.+855 12 714 289….។

    ប្រភព៖ ស្រី ចាន់ថន

    Share This Post: