ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ខេត្តក្រចេះត្រូវការបុគ្គលិកជាង ៦ពាន់នាក់ នៅក្នុងក្រុមហ៊ុន និងរោងចក្រជាច្រើន

    BY SOMATEY June 14, 2025
    ឱកាសល្អ! ខេត្តក្រចេះត្រូវការបុគ្គលិកជាង ៦ពាន់នាក់ នៅក្នុងក្រុមហ៊ុន និងរោងចក្រជាច្រើន

    យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ អាចពិចារណាឱកាសការងារជាច្រើននៅក្នុងខេត្តក្រចេះ នាពេលបច្ចុប្បន្ននេះ ដោយមានក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានាកំពុងត្រូវការបុគ្គលិកសរុបចំនួន ៦២៧៦នាក់។

    យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងត្រូវការបុគ្គលិកច្រើនជាងគេរួមមាន៖

    * ក្រុមហ៊ុន ប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ើរ២ ត្រូវការបុគ្គលិកចំនួន ២៩០៦នាក់។

    * ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) ត្រូវការបុគ្គលិកចំនួន ២២១០នាក់។

    * ក្រុមហ៊ុន សុវណ្ណវទ្ធី ខូលអិលធីឌី ត្រូវការបុគ្គលិកចំនួន ៥០០នាក់។

    * ក្រុមហ៊ុន NEW BUSTAR (CAMBODIA) TIRE CO.,LTD ត្រូវការបុគ្គលិកចំនួន ៣០០នាក់។

    * ក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ត្រូវការបុគ្គលិកចំនួន ១៦០នាក់។

    * ក្រុមហ៊ុន ដូវទីសាយហ្គន ប៊ិញភឿក (អេសបីខេ) ត្រូវការបុគ្គលិកចំនួន ១៥០នាក់។

    * ក្រុមហ៊ុន ដុងណាយ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ ត្រូវការបុគ្គលិកចំនួន ១៥នាក់។

    * ក្រុមហ៊ុន ដុងភូ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ ត្រូវការបុគ្គលិកចំនួន ៣៥នាក់។

    អាជ្ញាធរខេត្តក្រចេះបានលើកទឹកចិត្តប្រជាពលរដ្ឋដែលចាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមពីក្រុមហ៊ុននីមួយៗ ដើម្បីដាក់ពាក្យស្នើសុំការងារ។ នេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកការងារនៅក្នុងខេត្តមួយនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: