ពលរដ្ឋរស់នៅខេត្ត-ក្រុងរបស់ថៃចំនួន៤១ កំពុងតែភ័យបុកពោះ ដោយសារខ្យល់ព្យុះនឹងវាយប្រហារនៅប៉ុន្មានថ្ងៃទៀតនេះ
ថៃ៖ ប្រជាជនថៃ ដែលរស់នៅខេត្តចំនួន៤១នៅក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរធ្វើការព្រមានពីការវាយប្រហារពីព្យុះរដូវក្តៅចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃសុក្រ សប្តាហ៍ក្រោយនេះ។ លោក Chayaphon Thitisak នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DPMD) របស់ប្រទេសថៃ បានឲ្យដឹងថា ព្យុះនេះត្រូវបានគេរំពឹងទុកថានឹងវាយបោកបក់បំផ្លិចបំផ្លាញខេត្តមួយចំនួននៅទូទាំងប្រទេសក្នុងអំឡុងថ្ងៃទី២០ ដលថ្ងៃទី២៣ ខែមីនាខាងមុខនេះ នេះបើកយោងតាមការព្យាករណ៍អាកាសធាតុ។
លោកបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តទាំង៤១ ដែលនឹងរងការវាយប្រហារនោះ ឲ្យបង្កើនការប្រុងប្រយ័ត្ន ហើយលោកក៏បានព្រមានដល់ប្រជាពលរដ្ឋនៅខេត្តទាំងនោះឲ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់ ដែលអាចនឹងកើតមានដូចជាជៀសឆ្ងាយពីដើមឈើធំៗ ផ្ទាំងប៉ាណូធំៗ និងជៀសឆ្ងាយពីសំណងអាគារផ្សេង។
ខេត្ត ដែលទទួលរងឥទ្ធិពលព្យុះមានដូចជាខេត្ត Sukhothai, Uttaradit, Phitsanulok, Kamphaeng Phet, Phichit, Phetchabun, Nakhon Sawan, Uthai Thani, Khon Kaen, Chaiyaphum, Nakhon Ratchasima, Maha Sarakham, Kalasin, Mukdahan, Roi Et, Yasothon, Amnat Charoen, Buri Ram, Surin, Si Sa Ket and Ubon Ratchathani, Lop Buri, Saraburi, Chai Nat, Singburi, Ang Thong, Ayutthaya, Nakhon Nayok, Nonthaburi, Pathum Thani, Samut Prakan, Samut Sakhon,Samut Songkhram and Bangkok, Prachin Buri, Sa Kaeo, Chachoengsao, Chon Buri, Rayong, Chanthaburi និង Trat៕
សេម
ប្រភព៖ bangkokpost