ព័ត៌មានជាតិ
ការងារក្នុងស្រុក ២៣ម៉ឺនកន្លែង លើវិស័យ កសិកម្ម ឧស្សាហកម្ម និងសេវាកម្មកំពុងរង់ចាំបងប្អូនដែលត្រលប់មកពីប្រទេសថៃ
BY SOMATEY
June 17, 2025
នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ យោងតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ឱកាសការងារធ្វើក្នុងស្រុក គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ គឺមានចំនួន ជាង ២៣ម៉ឺន កន្លែង។

សម្រាប់ពលរដ្ឋដែលត្រលប់មកពីប្រទេសថៃវិញ ហើយកំពុងស្វែងរកការងារធ្វើ គឺកាន់តែងាយស្រួល ក្រោយពេលដែលក្រសួងការងារ បានបង្ហាញពី app មួយដែលជួយសម្រួលបានយ៉ាងល្អ ក្នុងការដែលពលរដ្ឋខ្មែរយើងរកការងារធ្វើ មិនថាវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ក្នុងនោះនៅពេលចុះឈ្មោះ អ្នកប្រើប្រាស់គ្រាន់តែបំពេញនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ឈ្មោះ លេខទូរសព្ទ អាសយដ្ឋាន ក៏ដូចជាប្រភេទការងារជាដើម។
សូមបងប្អូនយុវជន ប្រជាពលរដ្ឋ និងពលករយើងប្រញាប់ចុះឈ្មោះ តាមបណ្តាញ QR-Code ឬលេខទូរសព្ទឥតគិតថ្លៃ ១២៩៧។

