PR

មានថវិកាត្រឹម 3-4ម៉ឺនដុល្លារ គួរទិញរថយន្តមួយណារវាង MG RX5  និង Ford Territory ដែលមានលក្ខណៈពិសេសខុសៗគ្នា មិនថាតម្លៃសមត្ថភាពនៃការបើកបរ ទំហំនៃផ្នែកខាងក្នុង ការធានា និងគ្រឿងបរិក្ខាររថយន្ត

BY
Liny01
June 18, 2025

បច្ចុប្បន្ននេះ រថយន្តប្រភេទ SUV នៅលើទីផ្សារកម្ពុជាគឺមានតម្លៃល្អ និងមានលក្ខណៈពិសេសទំនើបៗច្រើន ដែលធ្វើអោយអតិថិជនត្រូវពិចារណា អោយបានល្អិតល្អន់មុនសម្រេចចិត្តទិញ ហើយថ្ងៃនេះដែរយើងមានរថយន្តថ្មីប្រភេទ SUV ចំនួន 2ម៉ូឌែល ដែលមានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា ប៉ុន្តែមានតម្លៃខុសគ្នា។ ខាងក្រោមនេះគឺជាចំនុចដែលអតិថិជនគួរតែពិចារណា៖


 
តម្លៃរថយន្ត និងការធានា៖
រថយន្ត MG RX5 មានតម្លៃត្រឹមតែ $35,990 ព្រមជាមួយនឹងការធានារហូតដល់ ៥ឆ្នាំនោះ  ចំណែករថយន្ត Ford Territory មានតម្លៃ $42,900 និងមានការធានារយៈពេល 3 ឆ្នាំ។
 
សមត្ថភាព និងប្រសិទ្ធភាពនៃការបើកបរ៖
កម្លាំងម៉ាស៊ីន និងកម្លាំងរមួល: រថយន្ត MG RX5 ផ្តល់នូវកម្លាំង 171 hp និងកម្លាំងរមួល 275 Nm ដែលលើសពីដៃគូរប្រជែងរបស់ខ្លួនគឺរថយន្ត Ford Territory Titanium ដែលមានកម្លាំង 163 PS និង 250 Nm ។ នេះបង្ហាញថា MG RX5 ពិតជាមានសមត្ថភាពបើកបរ និងថាមពលខ្លាំងមិនធម្មតា។

 
 
ប្រអប់លេខ៖
រថយន្ត MG RX5 បំពាក់ដោយប្រអប់លេខ DCT (Dual-Clutch Transmission) ចំនួន7វគ្គអូតូ ដែលអាចចូលលេខបានរហ័ស និងរលូនជាងប្រព័ន្ធ CVT (Continuously Variable Transmission) ដែលបំពាក់នៅលើរថយន្ត Ford Territory។
 
កម្រិតស៊ីប្រេងឥន្ធនៈ៖
រថយន្ត MG RX5 មានកម្រិតស៊ីប្រេងឥន្ធនៈប្រហាក់ប្រហែល 10.6Km/L ខណៈដែលរថយន្ត Ford Territory ស៊ីប្រេងឥន្ធនៈ 8.5Km/L ដែលបង្ហាញថា រថយន្ត MG RX5 គឺចំណេញ និងជួយសន្សំសំចៃប្រេងឥន្ធនៈបានល្អ។
 
ចំណុះនៃទំហំរថយន្ត៖
ទំហំឃ្លុបក្រោយរបស់រថយន្ត MG RX5 មានចំណុះ 595 លីត្រ ខណៈរថយន្ត Ford Territory មានចំណុះ 420 លីត្រ។ នេះបង្ហាញថា ទំហំឃ្លុបធំរបស់ រថយន្ត MG RX5 គឺពិតជាជម្រើសដ៏ល្អសម្រាប់គ្រួសារ និងការធ្វើដំណើរដែលត្រូវការផ្ទុកសម្ភារៈច្រើន។


 
ទំហំផ្នែកខាងក្នុង៖
រថយន្ត MG RX5 មានកម្ពស់ខ្ពស់ 1,719mm ខ្ពស់ជាង Ford Territory បន្តិច ដែលមានកម្ពស់ 1,706mm ធ្វើឲ្យរថយន្ត MG RX5 ផ្តល់នូវផ្នែកខាងក្នុងធំទូលាយ និងមានផាសុកភាព សម្រាប់អ្នករួមដំណើរទាំងអស់។
 
មុខងារប្រើប្រាស់នៃផ្នែកខាងក្នុង៖
ប្រព័ន្ធព័ត៌មានកម្សាន្ត: រថយន្ត MG RX5 បំពាក់ដោយអេក្រង់កម្សាន្តទំហំ 12.1-inch រួមជាមួយសមត្ថភាពដែលអាចភ្ជាប់ជាមួយ Apple CarPlay & Android Auto ដែលងាយស្រួលក្នុងការប្រើជាមួយ smart phone ក្នុងរថយន្ត។


 
បំពាក់នូវសម្ភារៈប្រណិតៗ:
រថយន្ត MG RX5 រចនាមកជាមួយកៅអីពូកស្បែកដ៏ប្រណិត និងមានប្រព័ន្ធបញ្ជាអូតូសម្រាប់កៅអីអ្នកបើកបរ និងអ្នករួមដំណើរផ្នែកខាងមុខ ដែលបន្ថែមភាពងាយស្រួលនិងទំនើបទាន់សម័យ។
 
ប្រព័ន្ធសុវត្ថិភាព៖
រថយន្ត MG RX5 បានផ្តល់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖ កាមេរ៉ា ៣៦០ ដឺក្រេ ដែលអាចមើលបានជុំវិញរថយន្តទាំងមូល ព្រមទាំងផ្តល់ភាពងាយស្រួលសម្រាប់ចូលចត និងជាមុខងារល្អបំផុតសម្រាប់ការបើកបរនៅកន្លែងចង្អៀត។
 
អតិថិជនអាចជ្រើសរើសរថយន្ត ដែលអ្នកពេញចិត្តជាមួយតម្លៃ មុខងារប្រើប្រាស់ សមត្ថភាពបើកបរ និងការធានាលើគុណភាព។

Share This Post: