ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុងប្រយ័ត្នទាំងអស់គ្នា! ពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី

    BY SOMATEY June 28, 2025
    ប្រុងប្រយ័ត្នទាំងអស់គ្នា! ពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា មានពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​

    ក្នុងនោះ ការបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​ គឺតាមរយៈ​៖

    ១/​ ការផុសដោយធ្វើជារូបភាព​ ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក

    ២/​ កាត់តរូបគណនីរបស់សម្តេចបវធិបតី​ ដោយសរសេរសារក្លែងក្លាយ​ ភ្ជាប់នឹងរូបភាព​ តែចំនុចដែលខុស​ គឺគ្មានបញ្ចេញម៉ោង​ បើផុសចេញពីផេកពិត​ គឺនឹងមានការបង្ហាញម៉ោង​ ឬថ្ងៃផុស​ (ដូចជូនភ្ជាប់ក្នុងរូបភាព)

    ៣/​ ការផុសចេញពីផេកផ្លូវការ​ គឺតែងមានតំណភ្ជាប់ទាំងអស់​ (Link) មានន័យថាគ្រប់ផុស​ គឺតែងមាន Link មួយជានិច្ច

    ៤/​ ផេកផ្លូវការរបស់សម្តេចបវធិបតី​ មានតំណភ្ជាប់តែមួយ​ គឺ​ https://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr

    ៥/​ ផេកផ្លូវការរបស់សម្តេចបវរធិបតី​ គឺមានអ្នកតាមដាន​ ១,៨លាននាក់។

    អាស្រ័យហេតុនេះ​ សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ បង្កើនការប្រុងប្រយ័ត្ន​ និងតាមដានផេកផ្លូវការរបស់សម្តេចបវរធិបតី​ ដែលមានតែមួយ​ ដូចបានបញ្ជាក់ជូននិងតាមរយ:តំណភ្ជាប់ខាងលើ​ ហើយមិនមានការផុសក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: