ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រុងប្រយ័ត្ន!! លោកអ្នកមិនគួរទុកដប​ទឹកនៅក្នុងរថយន្តចោលនោះទេ ព្រោះសីតុណ្ហាភាពក្តៅអាចបណ្តាលឱ្យមានការឆេះបាន

    BY autoadmin May 28, 2019
    សូមប្រុងប្រយ័ត្ន!! លោកអ្នកមិនគួរទុកដប​ទឹកនៅក្នុងរថយន្តចោលនោះទេ ព្រោះសីតុណ្ហាភាពក្តៅអាចបណ្តាលឱ្យមានការឆេះបាន

    យើងទាំងអស់គ្នាតែងតែត្រូវបានគេរំលឹកថា មិនគួរផឹកទឹកសុទ្ធដែលសល់ទុកចោលនៅក្នុងរថយន្តនោះទេ ព្រោះជាតិគីមីចេញពីដបរបស់វាអាចចូលទៅក្នុងទឹកផឹកនោះបាន ដោយសារសីតុណ្ហាភាពនៅក្នុងរថយន្ត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឥឡូវនេះវាមានហេតុផលមួយទៀត ដែលអ្នកប្រហែលជាលែងចង់ទុកដបទឹកសុទ្ធចោលនៅក្នុងរថយន្តរបស់តទៅទៀត ព្រោះហេតុផលគឺថា វាអាចធ្វើឱ្យរថយន្តលោកអ្នកឆាបឆេះបាន!! ជាការពិតណាស់ លោកអ្នកតែងតែទុកដបទឹកចោលក្នុងរថយន្ត ជាពិសេសភាគច្រើនគឺដាក់លើតាបឡូរថយន្តតែម្តង។

    ដបទឹករបស់យើងក៏ដូចជាកញ្ចក់ឆ្លុះផងដែរ វានឹងមានចំណាំងពីពន្លឺព្រះអាទិត្យ។ ខណៈប្រសិនបើមេឃមានសីតុណ្ហាភាពក្តៅខ្លាំង ហើយចំណាំងប្លាតរបស់វាចាំងទៅលើកន្លែងណាមួយងាយឆេះនៅក្នុងរថយន្ត វាពិតជាបង្កហានិភ័យខ្ពស់។ ដូចដែលបានរាយការណ៍ដោយ PNJ អ្នកបច្ចេកទេសថ្មមានបទពិសោធ មកពីរដ្ឋ Idaho របស់សហរដ្ឋអាមេរិក គាត់បានឱ្យដឹងថា គាត់កំពុងអង្គុយនៅក្នុងរថយន្ត ក្រោយមកគាត់ក៏ស្រាប់តែបានឃើញផ្សែងចេញពីកៅអីខាងមុខ។

    គាត់បានធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយគាត់បានកត់សម្គាល់ឃើញថា ពន្លឺព្រះអាទិត្យដែលចាំងតាមរយៈដបទឹកសុទ្ធដែលទុកចោលកឺជាមូលហេតុនៃការឆេះ។ យ៉ាងណាមិញលោកអ្នកអាចមើលការធ្វើតេស្តរបស់គាត់តាមរយៈវីដេអូក្រោមនេះ៖

    អត្ថបទ៖ លីដា
    ប្រភព៖ wob

    Share This Post: