ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកគ្រប់គ្រងក្រុមហ៊ុនថាមពលអគ្គិសនីម្នាក់ធ្វើផ្តេសផ្តាសជាមួយបុគ្គលិកស្រី ក្នុងបន្ទប់ប្រជុំ

    BY Khmernote Media March 17, 2018
    ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកគ្រប់គ្រងក្រុមហ៊ុនថាមពលអគ្គិសនីម្នាក់ធ្វើផ្តេសផ្តាសជាមួយបុគ្គលិកស្រី ក្នុងបន្ទប់ប្រជុំ

    ប្រទេសចិន ៖ នៅក្នុងក្រុមហ៊ុនវាមិនមែនជាកន្លែងសំរាប់បុគ្គលិករឺអ្នកគ្រប់គ្រងអាចធ្វើអ្វីផ្តេសផ្តាសបានតាមចិត្តនោះទេ បើសិនជាមានករណីណាមួយកលតឡើងអ្នកទាំងនោះនឹងមានបញ្ហាជាមិនខាន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់​បានធ្វើអំពើរផ្តេសផ្តាសជាមួយបុគ្គលិកស្រីរបស់ខ្លួន​ក្នុងបន្ទប់ប្រជុំត្រូវកាមេរ៉ាសុវត្ថិភាពនៅទីនោះថតបានហើយត្រូវគេ​យកមកបង្ហោះពេញបណ្តាញសង្គម។ រឿងរ៉ាវនេះបានកើតឡើងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះបុរសដែលគេឃើញនៅក្នុងវីដេអូនោះ​​​ត្រូ​វ​បានគេស្គាល់ថាជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនថាមពលអគ្គិសនី។

    ឯម្នាក់ស្រីក្នុងនោះជាបុគ្គលិកក្នុងក្រុមហ៊ុននោះដែរ ហើយ​ក៏ជាបុគ្គលិកនៅក្រោមការគ្រប់គ្រងផ្ទាល់របស់បុរសម្នាក់នោះទៀត។ ក្រោយពីវីដេអូត្រូវបានគេបង្ហោះនិងមានអ្នកចែករំលែកច្រើន​លើស​លប់នៅក្នុងបណ្តាញសង្គម ​វាក៏ត្រូវបានលប់ចោលដោយរដ្ឋាភិបាលតែម្តង។ បុគ្គលិកពីរនាក់ក៏ត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលិសទីក្រុង Guangdong បន្ទាប់ពីរកឃើញ​ថា​ពួកគេជាអ្នកបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម ដោយចោទប្រកាន់ពីបទបង្ហោះព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម។ ការពិតអ្នកទាំងពីរនៅក្នុងវីដេអូនេះជាប្តីប្រពន្ធនឹងគ្នាហើយ ហើយជនរងគ្រោះបានចេញមុខនិយាយថា បុរស(អ្នកគ្រប់គ្រង់)នោះបានបិទវីដេអូក្នុងបន្ទប់ប្រជុំនេះហើយមុនពេលឧបទ្ទេវហេតុនេះ៕

    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay