ព័ត៌មានជាតិ

ឱកាសការងារជាង ២៥ម៉ឺនកន្លែង ក្នុងមុខតំណែងជាច្រើន កំពុងចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេសថៃវិញ

BY
SOMATEY
July 5, 2025

យោងតាមការចុះផ្សាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឱកាសការងារជាង ២៥ម៉ឺនកន្លែង ក្នុងមុខតំណែងជាច្រើន កំពុងចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេសថៃមក កម្ពុជាវិញ។

ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេសថៃ កម្ពុជាមានឱកាសការងារជាង ២៥ម៉ឺនកន្លែង ក្នុងមុខតំណែងជាច្រើននៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនទាំងអស់គ្នា ។

សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 016 786 655/077 232 378/086 860 066/097 633 6002/097 631 4240 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕

ប្រភព៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

Share This Post: