ឱកាសល្អ! វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញជាមួយនឹង “ការសិក្សាមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ” ចំពោះយុវជនមកពីគ្រួសារក្រីក្រ
យោងតាមការចុះផ្សាយរបស់ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានឱ្យដឹងថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖

១-សហគ្រិនភាព (មុខជំនាញថ្មី)៖
– សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មថ្មី
– សម្រាប់ម្ចាស់អាជីវកម្មដែលចង់បង្កេីនការលក់ប្រចាំខែ
– សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានភាពច្បាស់លាស់ក្នុងការដឹកនាំ និងគ្រប់គ្រងអាជីវកម្ម
– សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានផែនការអាជីវកម្មច្បាស់លាស់
_វេនសិក្សា៖ ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ
២-ការផលិតនំ
_វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
៣-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
_វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
៤-ការធ្វើម្ហូបខ្មែរ
_វេនសិក្សា៖ ចន្ទ-សុក្រ (យប់)
៥-សេវាកម្មសម្អាងកាយ
_វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល)
៦-ការក្រឡុកស្រា
_វេនសិក្សា៖ សៅរ៍-អាទិត្យ
អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
_ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
_ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
_ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
ការចុះឈ្មោះចូលរៀន
_តាមរយៈលីង https://scholarship.tvet.gov.kh/…/64d49368c76cb4475c0d5…
_នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
កាលបរិច្ឆេទទទួលពាក្យ និងការចូលរៀន៖
– ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
– វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥
សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 081 429 969, 012 403 644, 093 808 057, 096 735 1019, 071 643 5388



