ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនចាត់វិធានការបោសសម្អាតស្លាកអក្សរ បកប្រែភាសាអង់គ្លេសបែបក្មេងលេងបាយឡុកបាយឡ

    BY autoadmin May 29, 2019
    ចិនចាត់វិធានការបោសសម្អាតស្លាកអក្សរ បកប្រែភាសាអង់គ្លេសបែបក្មេងលេងបាយឡុកបាយឡ

    ដើម្បីធ្វើឱ្យក្រុងនេះក្លាយទៅជាកន្លែងប្រកបដោយភាពកក់ក្តៅសម្រាប់ជនបរទេសជាងនេះ ទីក្រុងប៉េកាំងកំពុងតែចាប់ផ្តើមធ្វើការបង្ក្រាបដ៏ធំ ដើម្បីប្រឆាំងនឹងពាក្យភាសាអង់គ្លេសដែលតែងតែបកប្រែខុស (mistranslation) ដែលមាននៅគ្រប់ទីកន្លែងយ៉ាងគួរឱ្យអស់សំណើច ឬដែលត្រូវបានគេស្គាល់ថា ជាភាសា «Chinglish» ។ កាលពីថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តង់ដារនៃការបកប្រែភាសាអង់គ្លេសថ្មី ត្រូវបានចូលជាធរមាននៅក្នុងប្រទេសចិន។ ចាប់តាំងពីពេលនោះមកការិយាល័យកិច្ចការបរទេសរបស់ក្រុងប៉េកាំងអះអាងថា ពួកគេបានពិនិត្យមើលតួអក្សរចិនជាង ២លាន នៅតាមស្លាកយីហោដែលសរសេរជា ២ភាសា ដើម្បីធានាថាពួកគេបានបកប្រែជាភាសាអង់គ្លេសបានត្រឹមត្រូវ។

    កាលពីខែមេសា ទីក្រុងប៉េកាំងក៏បានបើកដំណើរការគេហទំព័រមួយ ដើម្បីអនុញ្ញាតឱ្យអ្នកស្រុករាយការណ៍ពីស្លាកយីហោ ដែលសរសេរជាភាសា «Chinglish» នៅជុំវិញទីក្រុង។ យុទ្ធនាការប្រហាក់ប្រហែលគ្នានេះក៏ធ្លាប់បានធ្វើដែរកាលពីមួយទសវត្សរ៍មុន នៅចំពេលដែលប្រទេសចិនរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំង ឆ្នាំ២០០៨ ហើយការបង្ក្រាបលើកនេះវិញ គឺសំដៅលុបបំបាត់ស្លាកសញ្ញាដែលបកប្រែខុស មុនការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ឆ្នាំ២០២២ ។ ជាការពិតណាស់ស្លាកយីហោដែលសរសេរជាភាសា Chinglish គឺជាផ្នែកមួយនៃភាពទាក់ទាញនៃការរស់នៅក្នុងប្រទេសចិន ប៉ុន្តែជនបរទេសជាច្រើននៅទីនេះប្រហែលជានឹងមានការសោកស្តាយនៅពេលដែលពួកគេឃើញការបកប្រែខុសបែបនេះ។ យ៉ាងណាមិញខាងក្រោមនេះគឺជារូបភាពការបកប្រែខុសយ៉ាងគួរឱ្យអស់សំណើចមួយចំនួននៅក្នុងប្រទេសចិន៖

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: