គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៧៧ម៉ឺនដើម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៧៧៧ ៩៦៨ ដើម ក្នុងនោះកូនត្នោតចំនួន ១៨៩ ០៦៨ ដើម កូនឈើព្រៃ ៥៤១ ៥៤៩ ដើម និងកូនឈើហូបផ្លែចំនួន ៤៧ ៣៦១ ដើម។

ដោយឡែកក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៥ ៦៤០ ដើម ដែលបានធ្វើឡើងតាមរយៈ ៖
មន្ទីរបរិស្ថានខេត្តក្រចេះ៖ បានផ្តល់ និងដាំកូនឈើព្រៃក្នុងសហគមន៍ព្រៃឈើពន្ធចំនួន ៥០០ ដើម ។
មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង៖ បានផ្តល់កូនឈើព្រៃដល់វិទ្យាល័យបរិបូណ៍ចំនួន ២៥០ដើម ផ្តល់ជូនសាលាបឋមសិក្សាចំបក់ប្រាសាទចំនួន ២៩០ដើម និងបានដាំកូនឈើព្រៃនៅចំណុចទំនប់ដាក់ដាវចំនួន ៥០០ដើម។
មន្ទីរបរិស្ថានខេត្តកំពង់ធំ៖ បានចែកកូនឈើព្រៃចំនួន ១៥០ ដើម និងកូនត្នោត ចំនួន ១០០ដើម ជូនលោក សូ រីអូន នាយកសាលាបឋមសិក្សាភូមិស្រែ ។
មន្ទីរបរិស្ថានខេត្តកំពត៖ បានចែក និងដាំកូនឈើព្រៃចំនួន ១៤៥ដើម និងកូនឈើហូបផ្លែចំនួន ៥៥ដើម ដាំនៅក្នុងសហគមន៍តំបន់ធម្មជាតិ ឃុំព្រែកត្នោត។ ព្រមទាំងបានចែកកូនឈើព្រៃចំនួន ១០០ដើម និងកូនឈើហូបផ្លែ ចំនួន ១០ដើម ជូនលោក សួង កុសល យកទៅដាំក្នុងឃុំអង្គរមាស។
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ៖ បានចែកកូនឈើព្រៃចំនួន ២០០ដើម និងកូនឈើហូបផ្លែចំនួន ៨៣៥ដើម ជូនប្រជាពលរដ្ឋ។
ចំណែកឯមន្ទីរបរិស្ថានខេត្តពោធិ៍សាត់៖ បានចែក និងដាំកូនឈើព្រៃនៅក្នុងសហគមន៍តំបន់ធម្មជាតិស្ទឹងថ្មី ចំនួន ១ ៥០០ដើម៕




ប្រភព៖ ក្រសួងព័ត៌មាន