ឃាត់ខ្លួនយុវជនចំនួន ០៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនយុវជនចំនួន ០៣នាក់ នៅចំណុចផ្លូវបេតុង ភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។

ឃាត់ខ្លួនយុវជនចំនួន០៣នាក់៖
១-ឈ្មោះ គុណ យុត្រា ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកបរម៉ូតូ)។
២-ឈ្មោះ សុវណ្ណ លីហួរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកអង្គុយពីក្រោយ)។
៣-ឈ្មោះ ផូ សុខគា ភេទប្រុស មុខរបរលក់លៀសហាល ស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកអង្គុយពីក្រោយ)។
វត្តតាងដកហូត៖ ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានណែនាំអប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត រួចសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម៉ូតូសមត្ថកិច្ចដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល ០៣ខែ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ