ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បើកថ្នាក់កាត់តវីដេអូអាជីពដោយឥតគិតថ្លៃ រយៈពេលខ្លីចំនួន៣សប្តាហ៍ដល់សិស្សានុសិស្សចំនួន ៣០នាក់

    BY SOMATEY July 14, 2025
    មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បើកថ្នាក់កាត់តវីដេអូអាជីពដោយឥតគិតថ្លៃ រយៈពេលខ្លីចំនួន៣សប្តាហ៍ដល់សិស្សានុសិស្សចំនួន ៣០នាក់

    យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រោមកិច្ចសហការពីKOICA, អង្គការ World Together, សាកលវិទ្យាល័យ Hallym នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នឹងផ្តល់អាហារូបករណ៍សិក្សារយៈពេលខ្លីចំនួន៣ សប្តាហ៍ដល់សិស្សានុសិស្សចំនួន ៣០នាក់។

    _អត្ថប្រយោជន៍នៃការសិក្សា៖
    ​​​សិក្សាអនុវត្តក្នុងថ្នាក់ផ្ទាល់តាមរយៈវីដេអូ និងជាមួយគ្រូដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់
    ពង្រឹងសមត្ថភាពការកាត់តវីដេអូរបស់អ្នកអោយកាន់តែប្រសើរឡើង
    ​​ឱកាសពង្រឹងសមត្ថភាពកម្រិតយល់ដឹងពីការកាត់តវីដេអូ និងឱកាសហ្វឹកហាត់ការងារ​ (Digital Internship) ជាមួយក្រុមហ៊ុនកូរ៉េ និងក្នុងស្រុក
    ទទួលបានវិញ្ញាបនបត្រក្រោយបញ្ចប់វគ្គសិក្សាដែលទទួលស្គាល់ពីសាកលវិទ្យាល័យ Hallym,KOICA,World Together និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)

    _លក្ខខណ្ឌ៖
    ​ជានិស្សិតដែលកំពុង ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា(IT) ឬប្រព័ន្ធផ្សព្វផ្សាយ (Media) ឬជំនាញដែលពាក់ព័ន្ធ
    ​​​ស្រឡាញ់ពេញចិត្តលើវិស័យផលិតវីដេអូ និងចេះប្រើកម្មវិធីកាត់តវីដេអូខ្លះៗ
    មានទស្សន:វិស័យវែងឆ្ងាយជាមួយការងារកាត់តវីដេអូផ្សេងៗ
    មានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សា ធ្វើលំហាត់ និងខិតខំព្យាយាម

    ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥
    យើងមានគម្រោងចាប់ផ្តើមវគ្គនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ! រួសរាន់ឡើង ចំនួនមានកំណត់….!
    តំណLinkចុះឈ្មោះ : https://forms.gle/Je5M99vfBks82mQt7
    ព័ត៌មានបន្ថែម: https://t.me/pilotprogramkh

    ប្រភព៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)

    Share This Post: