ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនចេញច្បាប់ថ្មីតម្រូវឲ្យសិស្សម្នាក់ដាំដើមឈើឲ្យបាន ១០ ដើមទើបអាចបញ្ចប់ការសិក្សាបាន

    BY autoadmin May 30, 2019
    ហ្វីលីពីនចេញច្បាប់ថ្មីតម្រូវឲ្យសិស្សម្នាក់ដាំដើមឈើឲ្យបាន ១០ ដើមទើបអាចបញ្ចប់ការសិក្សាបាន

    ហ្វីលីពីនទើបតែបានបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យសិស្សទាំងអស់រួមមានកម្រិតបឋមសិក្សា វិទ្យាល័យ និងថ្នាក់បរិញ្ញាបត្រ ត្រូវតែដាំដើមឈើឲ្យបាន ១០ ដើម ទើបអាចបញ្ចប់ការសិក្សារបស់ពួកគេបាន។ ច្បាប់ថ្មីនេះត្រូវបានគេហៅថា “ច្បាប់កេរ្តិ៍ដំណែលនៃការបញ្ចប់ការសិក្សាចំពោះបរិស្ថាន”។ បើក្រឡេកទៅមើលតួលេខសិស្សក្នុងប្រទេសហ្វីលីពីនវិញ គឺពេលបច្ចុប្បន្ននេះសិស្សកម្រិតបឋមសិក្សាមានចំនួន ១២ លាននាក់ កម្រិតវិទ្យាល័យមាន ៥ លាននាក់ និងកម្រិតបរិញ្ញាបត្រមានចំនួន ៥០០,០០០ នាក់ ដូចនេះបើពួកគេដាំដើមឈើម្នាក់ ១០ ដើមក្នុងមួយឆ្នាំគេនឹងអាចទទួលបានដើមឈើថ្មីចំនួន ១៧៥ លានដើមរៀងរាល់ឆ្នាំ។

    បើតាមលោក Gary Alejano ប្រធាននាយកដ្ឋានអប់រំ និងគណកម្មាធិការស្តីពីឧត្តមសិក្សាបានឲ្យដឹងថា ច្បាប់នេះត្រូវបានង្កើតឡើង ដើម្បីទប់ស្កាត់ទៅនឹងការកាប់បំផ្លាញព្រៃឈើ និងបម្រែបម្រួលអាកាសធាតុដែលកំពុងកើតមាននៅក្នុងពេលបច្ចុប្បន្ននេះ ។ តាមរយៈច្បាប់ថ្មីនេះផងដែរ គេរំពឹងថាហ្វីលីពីនឹងមានដើមឈើថ្មីប្រមាណជា ៥២៥ ពាន់លានដើមនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ការដាំដើមឈើអាចត្រូវបានធ្វើឡើងនៅកន្លែងដែលមានការកាប់បំផ្លាញព្រៃ តំបន់ដាច់ស្រយាល តំបន់មានព្រៃតិចតួច និងនៅតំបន់អភិរក្សជាដើម។ សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ បរិមាណព្រៃឈើរបស់ហ្វីលីពីនបានធ្លាក់ចុះពី ៧០% មកសល់ត្រឹម ២០% នៃផ្ទៃប្រទេសប៉ុនណ្ណោះ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ nextshark

    Share This Post: