តារាភាពយន្តសិចម្នាក់ចេញមុខបកអាក្រាតរឿងអាស្រូវផ្លូវភេទជាមួយលោក Donald Trump ខ្ទេចអស់គ្មានសល់
យោងតាមមេធាវីរបស់តារាភាពយន្តសិចនាង Stormy Daniels បានអះអាងនៅពីមុខក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីអាមេរិក Donald Trump ពិតជាធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយនឹងនាង Stormy Daniels ពិតមែន។ លោកមេធាវី Michael Avenatti បានឲ្យដឹងទៀតថា ទំនាក់ទំនងផ្លូវភេទរបស់លោក Donald Trump ជាមួយនឹងកូនក្តីរបស់លោកបានកើតឡើងនៅអំឡុងពេលដែលកម្មវិធីប្រកួតវាយកូនហ្គោល ២០០៦ ចាប់ផ្តើម និងបន្តដល់ឆ្នាំ ២០០៧។
សូមបញ្ជាក់ថា រឿងក្តីមួយនេះបានផ្ទុះឡើងតាំងពីអំឡុងឆ្នាំ២០១១ មកម្លះ ខណៈដែលតារាសម្តែងភាពយន្តសិចខាងលើ បានបកអាក្រាតរឿងនេះគ្មានសល់ក្នុងកិច្ចសម្ភាសន៍រយៈពេល១២នាទីមួយជាមួយសារព័ត៌មាន MSNBC ។ ជាងនេះទៅទៀតនាងថែមទាំងបង្ហាញថា លោក Donald Trump ធ្លាប់ផ្តល់ប្រាក់ដល់នាងចំនួន ១៣០,០០០ ដុល្លារទៀតផង។ យ៉ាងណាក្តី រឿងដ៏ក្តីមួយនេះកំពុងជាប្រធានបទក្តៅសម្រាប់តុលាការអាមេរិក ហើយមកទល់នឹងពេលនេះគេមិនទាន់ទទួលបានប្រត្តិកម្មណាមួយពីខាងលោក Donald Trumpនៅឡើយទេ៕
ប្រភព៖ thecoverage


