ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន «ហ្គេនស៍បឺគ» ចូលរួមឧបត្ថម្ភអង្ករចំនួន ១០០តោន និងភេសជ្ជៈ ៣,០០០កេស ជូនប្រជាជនភៀសសឹក

    BY Liny01 July 25, 2025
    ក្រុមហ៊ុន «ហ្គេនស៍បឺគ» ចូលរួមឧបត្ថម្ភអង្ករចំនួន ១០០តោន និងភេសជ្ជៈ ៣,០០០កេស ជូនប្រជាជនភៀសសឹក

    ក្រុមហ៊ុន «ហ្គេនស៍បឺគ» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភដល់បងប្អូនប្រជាជនភៀសសឹក ដែលបានរត់ភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយសារកងទ័ពឈ្លានពានរបស់ថៃ នូវអង្ករប្រមាណ ១០០តោន និងភេសជ្ជៈចំនួន ៣០០០កេស ដើម្បីជួយសម្រាលនូវទុក្ខលំបាក ដល់បងប្អូនដែលកំពុងជួបប្រទះជាក់ស្ដែងនៅពេលនេះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

    ជម្លោះតាមបណ្ដោយព្រំដែននេះ បណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ បាននឹងកំពុងភៀសខ្លួនចេញចោលផ្ទះសំបែង ចេញពីភូមិឋាន និងពីតំបន់រងគ្រោះនានាតាមបណ្ដោយព្រំដែន ដើម្បីរកកន្លែងសុវត្ថិភាព៕

    Share This Post: