ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! បុរសម្នាក់ដុតខ្លួនឯងទាំងរស់ និងដើរពេញសួនច្បារនៅក្បែរសេតវិមានសហរដ្ឋអាមេរិក

    BY autoadmin May 31, 2019
    ញាក់សាច់! បុរសម្នាក់ដុតខ្លួនឯងទាំងរស់ និងដើរពេញសួនច្បារនៅក្បែរសេតវិមានសហរដ្ឋអាមេរិក

    បុរសម្នាក់ដែលបានស្លាប់បន្ទាប់ពីបានដុតខ្លួនឯងនៅលើវាលស្មៅនៅជិតសេតវិមាន White House កាលពីថ្ងៃពុធ ត្រូវបានប្រភពរបស់ប៉ូលិសឱ្យដឹងថា បានបែកថ្នាំ (hallucinating) បន្ទាប់ពីគាត់បានការប្រើថ្នាំ K2 លាយជាមួយនឹងថ្នាំ Phencyclidine (PCP) ដែលថ្នាំទាំង ២ សុទ្ធតែជាគ្រឿងញៀន។ បុរសម្នាក់នោះមានឈ្មោះថា Arnav Gupta អាយុ ៣៣ឆ្នាំ រូបគាតត្រូវបានគេស្គាល់អត្តសញ្ញាណដោយប៉ូលិសឧទ្យានសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានស្លាប់នៅឯមន្ទីរពេទ្យ។

    លោក Arnav Gupta មកពីក្រុង Bethesda រដ្ឋ Maryland ត្រូវបានក្រុមគ្រួសាររាយការណ៍ថា បានបាត់ខ្លួននៅចំពេលដែលគាត់ត្រូវបានគេរកឃើញថា បានដុតខ្លួនឯងនៅលើវាលស្មៅមួយនៅឧទ្យាន Ellipse ជិតសេតវិមាន White House ហើយការជម្រុញចិត្តឱ្យគាត់ដុតខ្លួនឯងស្លាប់ នៅតែមិនទាន់មានការបកស្រាយនៅឡើយទេ។ យ៉ាងណាមិញកាលពីថ្ងៃព្រហស្បតិ៍ TMZ បានដកស្រង់ចេញពីប្រភពប៉ូលីសថា លោក Arnav Gupta គាត់បែកថ្នាំ K2 ដែលជាកញ្ឆាសំយោគ ហើយគាត់ក៏បានប្រើប្រាស់ថ្នាំ Phencyclidine (PCP) ផងដែរ។ លោក Gupta ត្រូវបានគ្រួសាររាយការណ៍ថា បន្ទាប់ពីចាកចេញពីផ្ទះនៅម៉ោង ៩ និង ២០នាទី ហើយ ៣ម៉ោង ក្រោយមកគាត់ត្រូវបានគេរកឃើញថាបានដុតខ្លួនឯង៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: