ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Donald Trump ព្រមានដំឡើងពន្ធនាំចូលពីម៉ិកស៊ិកចាប់ពី ៥% រហូតដល់ ២៥% ប្រសិនបើពួកគេនៅតែបន្តអន្តោប្រវេសន៍ខុសច្បាប់ចូលមកអាមេរិក

    BY autoadmin May 31, 2019
    លោក Donald Trump ព្រមានដំឡើងពន្ធនាំចូលពីម៉ិកស៊ិកចាប់ពី ៥% រហូតដល់ ២៥% ប្រសិនបើពួកគេនៅតែបន្តអន្តោប្រវេសន៍ខុសច្បាប់ចូលមកអាមេរិក

    កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពន្ធ ៥% លើការនាំចូលទំនិញពីម៉ិកស៊ិក ដែលការប្រកាសនេះជាវិធីសាស្ត្រមួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកពីម៉ិកស៊ិកដែលឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក។ លោក Donald Trump បានសរសេរនៅលើបណ្តាញ Twitter ថា៖ «នៅថ្ងៃ ទី១០ ខែមិថុនា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ៥% លើទំនិញទាំងអស់ពីម៉ិកស៊ិកដែលនាំចូលមកក្នុងប្រទេសរបស់យើង រហូតដល់ពេលដែលជនចំណាកស្រុកខុសច្បាប់របស់ម៉ិកស៊ិក ឈប់ចូលទៅក្នុងប្រទេសរបស់យើងទៀត» «ពន្ធគយនឹងកើនឡើងជាបន្តបន្ទាប់ រហូតទាល់តែបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានលុបបំបាត់ ទើបពន្ធគយទាំងនេះនឹងត្រូវបានលុបចោលទៅវិញ»។

    ពន្ធនេះនឹងកើនឡើងដល់ ១០% ក្នុងខែកក្កដា ១៥% ក្នុងខែសីហា ២០% ក្នុងខែកញ្ញា និង ២៥% ក្នុងខែតុលា ប្រសិនបើប្រទេសម៉ិកស៊ិកមិនចាត់វិធានការគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងអត្រាអន្តោប្រវេសន៍ខុសច្បាប់។ លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកនឹងមាន «ការសម្រេចចិត្តជាឯកច្ឆ័ន្ទ» ក្នុងការកំណត់ថា តើម៉ិកស៊ិកធ្វើបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការឆ្លងកាត់ព្រំដែនខុសច្បាប់នេះដែរ ឬយ៉ាងណា។ មន្រ្តីរបស់លោក Trump និងសេតវិមានបានកំពុងស្វែងរកច្បាប់អន្តរជាតិស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់ ដែលផ្តល់ឱ្យគាត់នូវសិទ្ធិអំណាចដើម្បីគ្រប់គ្រងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។

    លោក Trump បានសោកស្តាយចំពោះអត្រាកើនឡើងនៃជនអន្តោប្រវេសន្តឆ្លងកាត់ព្រំដែន (ដែលភាគច្រើនកំពុងស្វែងរកសិទ្ធិជ្រកកោន) នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ជនចំណាកស្រុកជាង ១០០,០០០នាក់ ត្រូវបានគេចាប់ខ្លួននៅព្រំដែនអាម៉េរិក-ម៉ិកស៊ិក កាលពីខែមុន ដែលវាជាចំនួនច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក៕

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: