ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលកកម្តៅនៅប្រទេសឥណ្ឌាបានកើនលើស ៥០អង្សាសេ ទៅទៀតនៅក្នុងឆ្នាំនេះ

    BY autoadmin June 3, 2019
    រលកកម្តៅនៅប្រទេសឥណ្ឌាបានកើនលើស ៥០អង្សាសេ ទៅទៀតនៅក្នុងឆ្នាំនេះ

    សីតុណ្ហភាពបានកើនលើសពី ៥០អង្សាសេ នៅភាគខាងជើងប្រទេសឥណ្ឌា ដោយសាររលកកម្តៅដែលមិនថេរបានបង្កឱ្យមានការព្រមានពីការខ្វះខាតទឹក និងកម្តៅ។ នាយកដ្ឋានអាកាសធាតុបាននិយាយថា កាលពីថ្ងៃសៅរ៍ ទី០១ ខែមិថុនា សីតុណ្ហភាពវាស់ដោយទែម៉ូម៉ែត្របានបានបុកឡើងខ្ពស់រហូតដល់ ៥០.៦អង្សាសេ នៅទីក្រុង Churu រដ្ឋវាលខ្សាច់ Rajasthan របស់ប្រទេស។ កន្លែងផ្សេងទៀតនៅទូទាំងរដ្ឋ Rajasthan បានទទួលរងនូវរលកកម្តៅក្តៅខ្លាំង ដោយទីប្រជុំជនមួយចំនួនមានសីតុណ្ហភាពខ្ពស់ជាង ៤៧អង្សាសេ ទៅទៀត។

    នេះមិនមែនទើបតែលើកទី ១ ទេដែលប្រទេសនេះជួបបញ្ហារលកកម្តៅខ្លាំង សូម្បីកាលពីខែឧសភា ឆ្នាំ២០១៦ ក្រុង Phalodi របស់រដ្ឋ Rajasthan នេះមានសីតុណ្ហភាពខ្ពស់បំផុតជាកំណត់ត្រាមិនធ្លាប់មានរបស់ឥណ្ឌា ដោយមានកម្ដៅ ៥១អង្សាសេ។ នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា កម្តៅខ្លាំងអាចបន្តរហូតដល់មួយសប្តាហ៍នៅទូទាំងរដ្ឋ Rajasthan, Maharashtra, Madhya Pradesh, Punjab, Haryana និងរដ្ឋ Uttar Pradesh ហើយមនុស្សជាច្រើនបានស្លាប់ដោយសារតែកម្តៅក្តៅខ្លាំងនេះ។

    ការព្រមានមួយក៏ត្រូវបានចេញផ្សាយនៅរដ្ឋធានី New Delhi ខណៈសីតុណ្ហភាពរបស់រដ្ឋបានកើនដល់ ៤៦អង្សាសេ ហើយអ្នកស្រុកត្រូវបានគេណែនាំមិនឱ្យចេញក្រៅក្នុងម៉ោងដែលមានកម្តៅក្តៅបំផុតនោះទេ។ សូម្បីតែនៅរដ្ឋ Himachal Pradesh ជាក្រុងដែលប្រជាជនឥណ្ឌាធូរធារជាច្រើនចូលចិត្តទៅលេង ដើម្បីគេចចេញពីរលកកម្ដៅក៏វានៅតែមានសីតុណ្ហភាពក្តៅរហូតដល់ ៤៤.៩អង្សាសេ។ ឥណ្ឌាកំពុងរងនូវរលកកម្តៅក្តៅខ្លាំង ខណៈទីក្រុងធំៗជាច្រើនដែលដឹកនាំដោយ Chennai កំពុងមានការព្រួយបារម្ភអំពីកង្វះទឹកដូចជា បឹង និងទន្លេ ចាប់ផ្តើមស្រក -ល-៕

    អត្ថបទ៖ លីដា
    ប្រភព៖ straitstimes

    Share This Post: