ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរជិត ៥០០នាក់បន្ថែមទៀត ត្រឡប់មកពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិដូង

    BY soknita August 22, 2025
    ពលករខ្មែរជិត ៥០០នាក់បន្ថែមទៀត ត្រឡប់មកពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិដូង

    (ខេត្តបាត់ដំបង)៖ យយោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលករខ្មែរជិត ៥០០នាក់បន្ថែមទៀត ត្រឡប់មកពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិដូង។ ចំពោះចំនួនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ នៅតែបន្តត្រឡប់មកស្រុក កំណើត វិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង រាប់រយនាក់ក្នុងមួយថ្ងៃៗ ខណៈដែល ចំនួនពលករខ្មែរត្រឡប់ចូលតាមច្រកនេះកើនជាង៨០ម៉ឺននាក់ហើយ នេះបើតាមមន្រ្តីស្នាក់ការច្រក។

    លោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យ ដឹងថាសភាពការណ៍ សន្តិសុខនៅច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងពុំមានអ្វីប្រែប្រួលគួរអោយកត់សំគាល់ទេ ។

    លោកបញ្ជាក់ថានៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ មានពលករខ្មែរត្រឡប់មកពីប្រទេសដៃចូលតាមច្រកអន្តរជាតិដូង ចំនួន ៤៩៦នាក់ ក្នុងនោះស្រី ២១២នាក់ និងកុមារ ៣១នាក់ និងមិនមាន ពលករចេញទៅប្រទេសថៃនោះទេ ។

    លោកបញ្ជាក់ថា រដ្ឋបាលខេត្តបានសហការជាមួយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមបណ្តាក្រុង ស្រុក ខេត្ត និងរាជធានីភ្នំពេញ ដោយប្រើរថយន្តចំនួន ៤០គ្រឿង មានចំនួនមនុស្ស ៤៧១នាក់ ស្រី ២០៤នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: