ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមចូលរួមរំលែកទុក្ខ! លោក ងិន សុខគ្រវ៉ារ តន្ត្រីករជើងចាស់ និងជាអ្នកនិពន្ធបទ ‹‹ស្អាតជានិច្ច›› ទទួលមរណភាពក្នុងជន្មាយុ ៧៥ ឆ្នាំ

    BY soknita August 23, 2025
    សូមចូលរួមរំលែកទុក្ខ! លោក ងិន សុខគ្រវ៉ារ តន្ត្រីករជើងចាស់ និងជាអ្នកនិពន្ធបទ ‹‹ស្អាតជានិច្ច›› ទទួលមរណភាពក្នុងជន្មាយុ ៧៥ ឆ្នាំ

    លោក ងិន សុខគ្រវ៉ារ តន្ត្រីករជើងចាស់ និងជាអ្នកនិពន្ធបទ ‹‹ស្អាតជានិច្ច›› បាននិពន្ធបទនេះឡើងក្នុងអំឡុងខែ មិថុនា ឆ្នាំ ១៩៨២ ដែលចម្រៀងមួយនេះ ច្រៀងដោយក្រុមកុមារ នៃមជ្ឈមណ្ឌលកូលាបទី១ប្រគំភ្លេងដោយក្រុមតន្ត្រីវិទ្យុជាតិ។ បទមួយនេះ លោក និពន្ធ ឡើងក្នុងន័យមួយ ដើម្បីឱ្យកុមារចេះធ្វើអនាម័យខ្លួនប្រាណ ក្នុងការរស់នៅរាល់ថ្ងៃ។

    យោងតាមការបង្ហោះក្នុងគណនី Sokpanha Ngin ដែលត្រូវជាកូនប្រុសរបស់ លោក ងិន សុខគ្រវ៉ារ បានឱ្យដឹងថា៖ ‹‹ឪពុកខ្ញុំមិនបានធ្វើឱ្យកូនចៅលំបាកសោះ លោកពុកទៅចោលកូនរហូតហើយ››។ ក្នុងនោះកូនប្រុសរបស់ តន្ត្រីករជើងចាស់ រូបនេះ ក៏មិនបានបញ្ជាក់ពីមូលហេតុ នៃការបាត់បង់លោកឪពុកជាទីស្រឡាញ់នោះទេ។

    ចំពោះជីវប្រវត្តិរបស់ លោក ងិន សុខគ្រវ៉ារ តន្ត្រីករជើងចាស់ និងជាអ្នកនិពន្ធបទ ‹‹ស្អាតជានិច្ច›› បានប្រឡូកក្នុងអាជីពជាអ្នកនិពន្ធ តាំងពីបែករបបខ្មែរក្រហម។ ក្នុងអាជីពជា អ្នកនិពន្ធបទចម្រៀង ‹‹ស្អាតជានិច្ច›› ធ្លាប់និពន្ធបទចម្រៀងបានជាង ១០០បទមកហើយ។ លើសពីនេះ លោក ក៏មានឋានៈជាទីប្រឹក្សាក្រសួងព័ត៌មានផងដែរ៕

    Share This Post: