ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Youtuber ម្នាក់ ត្រូវជាប់គុក១៥ខែ និងពិន័យជាប្រាក់ជាង២ម៉ឺនដុល្លារអាមេរិក ក្រោយធ្វើវីដេអូ prank ខុសរបៀប

    BY autoadmin June 3, 2019
    Youtuber ម្នាក់ ត្រូវជាប់គុក១៥ខែ និងពិន័យជាប្រាក់ជាង២ម៉ឺនដុល្លារអាមេរិក ក្រោយធ្វើវីដេអូ prank ខុសរបៀប

    តុលាការមួយបានប្រកាសកាលពីថ្ងៃសុក្រថា YouTuber នៅប្រទេសអេស្ប៉ាញម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ និងពិន័យជាប្រាក់ ២០,០០០អឺរ៉ូ (២២,៣០០ដុល្លារអាមេរិក) សម្រាប់ការបង្ហោះវីដេអូ YouTube ដែលគាត់បានឱ្យនំ Oreo ដែលមានស្នូលដាក់ថ្នាំដុសធ្មេញទៅឲ្យបុរសជាអ្នកសុំទានម្នាក់។ តុលាការបាននិយាយថា លោក Kan-Hua Ren ដែលត្រូវបានគេស្គាល់នៅលើ YouTube ថា «ReSet» ត្រូវបានតុលាការរកឃើញថា មានកំហុសចំពោះបទល្មើសសីលធម៌នៅក្នុងវីដេអូរបស់គាត់ ដែលបានចេញផ្សាយកាលពីខែមករាឆ្នាំ ២០១៧ នៅលើ Channel របស់គាត់។

    លោក Kan-Hua Ren ត្រូវបានគេផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ ប៉ុន្តែមើលទៅគាត់ដូចជាមិនទំនងថា បានទទួលទោសនេះទេ។ ការកាត់ទោសអាចមានរហូតដល់ ២ឆ្នាំ ហើយជាទូទៅវាមិនត្រូវបានអនុវត្តនៅក្នុងប្រទេសអេស្ប៉ាញនោះទេ សម្រាប់ជនល្មើសដែលមានពិរុទ្ធជាលើកដំបូងនៅក្នុងឧក្រិដ្ឋកម្មអហិង្សា។ លោក Ren ក៏ត្រូវបានគេបង្គាប់ឱ្យសងប្រាក់ចំនួន ២០,០០០អឺរ៉ូ (២២,៣០០ដុល្លារអាមេរិក) ជាសំណងដល់ជនរងគ្រោះ ហើយគណនី YouTube របស់គាត់ក៏នឹងត្រូវបិទអស់រយៈពេល ៥ឆ្នាំ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP

    Share This Post: