ព័ត៌មានជាតិ
ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពលរដ្ឋជាង ២ម៉ឺននាក់ នៅខេត្តកោះកុង និមន្ត និងចូលរួមហែក្បួនធម្មយាត្រាដើម្បីសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ
BY soknita
August 25, 2025
(ខេត្តកោះកុង)៖ យោងតាមកាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពលរដ្ឋជាង២ម៉ឺននាក់ នៅខេត្តកោះកុង និមន្ត និងចូលរួមហែក្បួនធម្មយាត្រាដើម្បីសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ។

ព្រះលក្ខណ៍មុន្នី វង្ស ពិជ័យ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះបាឡាត់គណៈសង្ឃ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពលរដ្ឋជាង២ម៉ឺននាក់ និមន្ត និងមកជួបជុំគ្នា ហែក្បួនធម្មយាត្រាដើម្បីបង្ហាញការគាំទ្រសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលប្រារព្ធធ្វើនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥៕



ប្រភព៖ ក្រសួងព័ត៌មាន