ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឃីម ហ្វីណង់ ៖ មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ឡាក់គីបាន

    BY soknita August 25, 2025
    លោក ឃីម ហ្វីណង់ ៖ មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ឡាក់គីបាន

    (ខេត្តតាកែវ)៖ លោក ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះក្នុងផេកផ្លូវការរបស់ លោក ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថា ‹‹Lucky ស្លាប់ ដោយសារឈឺចំថ្ងៃសៅរ៍ អាទិត្យ ពេទ្យមិនធ្វើការ ទើបមិនបានព្យាបាល›› បង្ហោះដោយគណនី IBoi គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វរបស់យើង ដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ។

    ដោយ លោក ឃីម ហ្វីណង់ បានបញ្ជាក់ថា ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺនិងបាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងាររបស់យើងបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោកស៊ី ថេង នៅជាមួយរហូតផងដែរ។ ខ្លឹមសារដើមនៅលើគណនី Wildlife Care គ្រាន់តែជាការបង្ហាញពីអារម្មណ៍សោកសៅមួយប៉ុណ្ណោះ ហើយពាក្យថា«ស្លាប់ដោយសារ…» គឺជាពាក្យដែលគណនី IBoi ប្រឌិតដោយខ្លួនឯងទេ។ មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ឡាក់គីបាន។

    លើសពីនេះ លោកក៏បានអំពាវនាវឱ្យបញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានបន្ថែមបន្ថយទាំងឡាយណា ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្លាប់របស់ដំរីឡាក់គី ដែលនាំឱ្យមានការសន្និដ្ឋានខុសនិងការយល់ច្រឡំដូចនេះបន្តទៀត៕

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    Share This Post: