ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋ ប្រទះឃើញប្រាសាទលាក់ខ្លួនមួយកន្លែង ដែលសង់ពីឥដ្ឋ នៅភូមិអូររូង ខេត្តសៀមរាប

    BY soknita August 27, 2025
    ប្រជាពលរដ្ឋ ប្រទះឃើញប្រាសាទលាក់ខ្លួនមួយកន្លែង ដែលសង់ពីឥដ្ឋ នៅភូមិអូររូង ខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ មានផេកមួយឈ្មោះថា ‹‹Norn Manon›› ដែលលោកគឺជា អ្នកប្រវត្តិសាស្ត្រ ខាងបុរាណស្ថាន ប្រាសាទបុរាណ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ថា៖ ‹‹ពួកយើងបានប្រទះប្រាសាទដ៏កម្សត់មួយលាក់ខ្លួនក្រោយចម្ការអ្នកភូមិ ពុំមានអ្នកដឹងថតបង្ហាញទេ››។

    លើសពីនេះ លោក ក៏បានបន្ថែមថា៖ ‹‹នេះជាប្រភេទប្រាសាទទោល (ប្រាង្គតែមួយ) សង់ពីឥដ្ឋបែរទៅទិសខាងកើត ខូចខាតផ្នែកកំពូលបន្តិច ឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន ដោយសារឫសដើមជ្រៃចាក់រុំព័ទ្ធ ប៉ុន្តែខាងក្នុងនៅស្អា››។

    ដោយឡែក បំណែកផ្តែរ និងត្របកផ្កាឈូកនៃកំពូលមិនបាត់បង់ទេ ផ្នែកផ្សេងៗមិនឃើញ ដោយសារព្រៃដុះក្រាស់ពេកពិបាកពិនិត្យមើល ហើយប្រាសាទនេះដែរ មានចម្ងាយពីផ្លូវប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប៕

    ប្រភព៖ Norn Manon

    Share This Post: