ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាជិកសភាអាមេរិកចុះជួបពលរដ្ឋខ្មែររងគ្រោះដោយសារសង្គ្រាមនៅខេត្តព្រះវិហារ

    BY SOMATEY August 30, 2025
    សមាជិកសភាអាមេរិកចុះជួបពលរដ្ឋខ្មែររងគ្រោះដោយសារសង្គ្រាមនៅខេត្តព្រះវិហារ

    យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas នៅថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៥​ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

    ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម។

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: