ក្រសួងអប់រំ៖ អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមកម្មវិធី ‹‹Yong Leader’s Program›› សម្រាប់ឆ្នាំសិក្សា ២០២៦ រយៈពេល ១ឆ្នាំ នៅ Hitotsubashi University
(រាជធានីភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងដល់សិស្សានុសិស្ស ទាំងអស់ពី ការផ្តល់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ក្រោមកម្មវិធី “Young Leader’s Program” សម្រាប់ឆ្នាំសិក្សា ២០២៦។ ដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួន លើមុខជំនាញ Business Administration សម្រាប់ រយៈពេល ១ឆ្នាំ នៅ Hitotsubashi University។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងដល់បុគ្គលិកអប់រំទាំងអស់ឱ្យបានជ្រាបថា ក្រោមកម្មវិធីអា ហារូបករណ៍ ‹‹Young Leaders Program›› សម្រាប់ឆ្នាំ២០២៦ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួន លើមុខជំនាញ Business Administration សម្រាប់ រយៈពេល ១ឆ្នាំ នៅ Hitotsubashi University។
ចំពោះបុគ្គលិកអប់រំដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើនេះ សូមចូលក្នុងគេហទំព័រ https://www.kh.emb-japan.go.jp/itpr_en/11_000001_00967.html ដើម្បីមើលព័ត៌មានលម្អិតអំពី អាហារូបករណ៍នេះ និង download application form ក៏ដូចជាឯកសារផ្សេងៗទៀត ដើម្បីបំពេញ។
បន្ទាប់ពី បានបំពេញចប់សព្វគ្រប់ សូមយកឯកសារទាំងអស់មកដាក់នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការ អាស៊ាន អគារលេខ ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍ អប្សរាប្រហែល ៥០ម៉ែត្រ) ឱ្យបានត្រឹមថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៦:០០នាទី៕

ប្រភព៖ MoEYS Cambodia