ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការនគរបាលជាតិ បង្ហាញមុខជនសង្ស័យ ២២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១៦ករណីផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ

    BY soknita September 3, 2025
    អគ្គស្នងការនគរបាលជាតិ បង្ហាញមុខជនសង្ស័យ ២២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១៦ករណីផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានបង្ហាញមុខជនសង្ស័យ ២២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១៦ករណីផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ។

    ដោយអនុវត្តតាមការបញ្ជា និងដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំធ្វើការបង្ហាញមុខជនសង្ស័យចំនួន២២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស១៦ករណីផ្សេងគ្នា ដែលត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌឬស្សីកែវ ខណ្ឌដង្កោរ និងខណ្ឌកំបូល) បានធ្វើការបង្ក្រាបក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

    ក្នុងចំណោមជនសង្ស័យទាំង ២២នាក់ មានសារធាតុញៀន ១០នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ ករណីលួច ករណីហិង្សាដោយចេតនា ករណីឆក់ទ្រព្យសម្បត្តិ ករណីធ្វើឲ្យខូចខាតដោយចេតនា និងករណីរំលោភលើទំនុកចិត្ត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: