ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជូនប័ណ្ណសរសើរដល់ តារាចម្រៀង ទេព បូព្រឹក្ស ក្រោយចូលរួមសម្ដែង ផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ

    BY soknita September 5, 2025
    រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជូនប័ណ្ណសរសើរដល់ តារាចម្រៀង ទេព បូព្រឹក្ស ក្រោយចូលរួមសម្ដែង ផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៥ ខែកញ្ញ ឆ្នាំ ២០២៥ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនប័ណ្ណសរសើរដល់ តារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ ក្រោយចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈទៅកាន់ឆាកអន្តរជាតិ ក្នុងកម្មវិធីប្រគំតន្ត្រី «Round Festival» នៅម៉ាឡេស៊ី នាពេលកន្លងទៅ។

    តាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់លោកស្រីដែលបានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival » នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នាពេលកន្លងទៅ។

    ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ជូនប័ណ្ណសរសើរដល់លោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ខាងលើផងដែរ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    Share This Post: