ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ ជាប្រាសាទដែលប្រជាពលរដ្ឋ ប្រទះឃើញនៅស្រុកស្វាយលើ ខេត្តសៀមរាបនាពេលកន្លង

    BY September 5, 2025
    អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ ជាប្រាសាទដែលប្រជាពលរដ្ឋ ប្រទះឃើញនៅស្រុកស្វាយលើ ខេត្តសៀមរាបនាពេលកន្លង

    (ខេត្តសៀមរាប)៖ កាលពីល្ងាចថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ ជាប្រាសាទដែលប្រជាពលរដ្ឋ ប្រទះឃើញនៅស្រុកស្វាយលើ ខេត្តសៀមរាបនាពេលកន្លង។

    ក្នុងនោះដែរ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះត្រួសសម្អាតព្រៃ និងបរិស្ថានជុំវិញបរិវេណប្រាសាទក្ងោកគ្រៀវ ដែលមានទីតាំងស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំពោះការងារនេះត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីលើកតម្លៃ និងថែរក្សាប្រាសាទបុរាណនានា ចៀសផុតពីហានិភ័យផ្សេងៗ។

    សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចុះបោះបង្គោលកំណត់ព្រំនៃទីតាំងបុរាណដ្ឋាន និងដាក់ស្លាកសញ្ញាផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាជនរស់នៅតំបន់ជុំវិញ មេត្តាចូលរួមថែរក្សាប្រាសាទបុរាណរបស់ដូនតាខ្មែរ ក្នុងស្មារតីគោរពស្រលាញ់ទាំងអស់គ្នា៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post:
    MPO4D jitutoto mpo4d Mpoplay