ការសិក្សាបង្ហាញថា បើចង់រស់នៅបានយូរ រស់នៅសប្បាយរីករាយ គួរតែរស់នៅក្បែរដើមឈើឲ្យបានច្រើន
ការសិក្សាមួយបានរកឃើញថា អ្នកដែលរស់នៅក្បែរតំបន់មានដើមឈើច្រើននឹងមានអាយុវែង និងមានភាពសប្បាយរីករាយខ្ពស់ បើធៀបទៅនឹងអ្នកដែលរស់នៅឆ្ងាយពីតំបន់ព្រៃឈើ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក និងបានចុះផ្សាយជាសាធារណៈក្នុងគេហទំព័រសារព័ត៌មាន Wakeup-World ផងដែរ។ ការសិក្សាបានរកឃើញចំណុចវិជ្ជមាននៃការរស់នៅក្បែរតំបន់ព្រៃឈើជាច្រើនដូចជា៖
+ គុណប្រយោជន៍សម្រាប់ខួរក្បាល៖ ការសិក្សាទៅលើមនុស្ស ៣១៤ នាក់បានបង្ហាញថា អ្នករស់នៅក្បែរតំបន់ព្រៃឈើមានលំហូរឈាមល្អ ខួរក្បាលដំណើរការបានល្អប្រសើរ ការចងចាំបានល្អ និងការគិតបានយ៉ាងឆាប់រហ័សផងដែរ។
+ គុណប្រយោជន៍សម្រាប់អារម្មណ៍៖ ការរស់នៅក្បែរតំបន់ព្រៃឈើនឹងជួយជំរុញឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយបញ្ហាស្រេ្តស ថប់អារម្មណ៍ មួម៉ៅផ្សេងៗ ដែលជាហេតុធ្វើឲ្យលោកអ្នកអាចមានអារម្មណ៍រីករាយច្រើន។
+ គុណប្រយោជន៍សម្រាប់រាងកាយ៖ ឥទ្ធិពលធម្មជាតិនៃព្រៃឈើនឹងជំរុញឲ្យរាងកាយមានសុខភាពល្អ អាចការពារបាននូវជំងឺជាច្រើនប្រភេទដូចជា ជំងឺក្រលានបាន ៤១% ជំងឺផ្លូវដង្ហើម ៣៤% និងមហារីកបាន ១៣%។ ជារួមការរស់នៅក្បែរតំបន់ព្រៃឈើនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ និងអាចរស់នៅបានយូរជាងអ្នកផ្សេងទៀតបានជាច្រើនឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ wakeup-world