ព័ត៌មានជាតិ
កំពូលសិល្បករវោហាសព្ទមិនរីងស្ងួត លោក ព្រហ្ម ម៉ាញ បានឡើងជាឯកឧត្តម និងត្រូវបានព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើ រដ្ឋលេខាធិការ
BY
September 10, 2025
យោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី២២ កក្កដា ឆ្នាំ២០២៥ កន្លងទៅបានឱ្យដឹងថា សិល្បករផ្នែកចម្រៀង អាយ៉ៃជើងចាស់ដ៏ល្បីល្បាញវោហាសព្ទមិនរីងស្ងួត នៅកម្ពុជា លោក ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ក្ព្រះនុងនោះ ករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា តែងតាំង និងផ្ដល់ឋានៈដល់លោក ព្រហ្ម ម៉ាញ ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានឋានៈស្មើ រដ្ឋលេខាធិការ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២២ លោក ព្រហ្ម ម៉ាញ ក៏ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភា ជា «កិត្តិឧទ្ទេសបណ្ឌិត» ផងដែរ៕

