ក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ វរសេនីយ៍ឯក Mohd Farid Bin Mohd Yusop ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍៕



ប្រភព៖ ក្រសួងព័ត៌មាន