ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារកម្ពុជាកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសកម្ពស់ទឹកតាមបណ្តាស្ថានីយស្ទឹងសែន និងស្ទឹងស្រែង

    BY soknita September 15, 2025
    ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារកម្ពុជាកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសកម្ពស់ទឹកតាមបណ្តាស្ថានីយស្ទឹងសែន និងស្ទឹងស្រែង

    នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារកម្ពុជាកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសកម្ពុស់ទឹកតាមបណ្តាស្ថានីយស្ទឹងសែន និងស្ទឹងស្រែង គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥។

    រូបតំណាង

    តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដានលើស្ថានភាពធាតុអាកាស និងស្ថានភាពទឹកជំនន់នៅតាមបណ្តាស្ទឹងសំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី។ ស្ថានភាពបែបនេះ បាននិង កំពុងធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងធ្វើឱ្យកម្ពស់ទឹកស្ទឹងសំខាន់ៗមួយចំនួនកើនឡើងខ្ពស់ ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នផងដែរ នៅតាមបណ្តាស្ថានីយមួយចំនួនដូចខាងក្រោម៖

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: