សមត្ថកិច្ចជំនាញ ចុះចាប់រថយន្តចំនួន ២គ្រឿង ដឹកសត្វមាន់រស់ចំនួន ១៦៧០ក្បាល ចេញពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត
លោក ហ៊ុន សារ៉ាត់ អនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សមត្ថកិច្ចជំនាញ ចុះចាប់រថយន្តចំនួន ២គ្រឿង ដឹកសត្វមាន់រស់ចំនួន ១៦៧០ក្បាល ចេញពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។

តាមការបញ្ជាក់លម្អិតពី លោក ហ៊ុន សារ៉ាត់ បានឱ្យថា នៅវេលាម៉ោង ២២ និង១៥នាទី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តចំនួន ២គ្រឿង ម៉ាក SSANGYONG ISTANA ទាំង២ ដែលដឹកសត្វមាន់រស់សរុបចំនួន ១៦៧ទ្រុង ស្មើនឹង ១,៦៧០ក្បាល។
ចំពោះរថយន្តទាំង ២ខាងលើបានដឹកសត្វមាន់ ចេញពីប្រទេសវៀតណាម ចូលមកលក់ចែកចាយនៅប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕





ប្រភព៖ Sarat Hun