មន្ទីរពេទ្យរុស្ស៊ី សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងមានការព្យាបាល និងវះ-កាត់ទៅលើជំងឺរោគស្ត្រី ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូ
(រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងពីការផ្ដល់ការព្យាបាល និងវះកាត់ទៅលើជំងឺរោគស្ត្រី ដោយមានការសហការគ្នារវាង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី។

តាមរយៈសេចក្ដីជូបដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រីដូចជា៖
-ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើច ក្អកលេចនោម ស្រុតស្បូន
-ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន
-ការវះកាត់មហារីកជំងឺរោគស្ត្រី
-ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក
-ការព្យាបាល និងវះកាត់នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។
ចំពោះការទំនាក់ទំនងក្នុងការចុះឈ្មោះសម្រាប់អ្នកជំងឺ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅនៅផ្នែកសម្ភព និងរោគស្ត្រី ឬ តាមរយៈលេខទូរស័ព្ទ ០៨៧ ៧០១ ៣៧៣៕
