សមត្ថកិច្ចជំនាញ បានដុ-តកម្ទេចសាច់បង្កកខូចគុណភាព ដោយដកហូតពីទីតាំងស្តុកសាច់បង្កកចម្រុះ ២កន្លែង និងពីរថយន្ត ១គ្រឿង ចំនួន ២៦,១៦០គីឡូ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះលើគណនីរបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានដុតកម្ទេចសាច់បង្កកខូចគុណភាព ដោយដកហូតពីទីតាំងស្តុកសាច់បង្កកចម្រុះ ២កន្លែង និងពីរថយន្ត ១គ្រឿងដឹកសាច់បង្កកនៅរាជធានីភ្នំពេញ។

ក្នុងការបង្ហោះរបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បន្ថែមថា នៅវេលាម៉ោង១០ និង១៥នាទី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ ព្រឹក ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ព្រមទាំងចូលរួមពី សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការដុតកម្ទេចចោលនូវសាច់បង្កកខូចគុណភាព ដែលបានដកហូតពីទីតាំងស្តុកសាច់បង្កកចម្រុះ ២កន្លែង និងពីរថយន្ត ១គ្រឿងដឹកសាច់បង្កកនៅរាជធានីភ្នំពេញ។ ចំពោះការដុតសាច់បង្កកខូចគុណភាពនេះ បានធ្វើឡើងនៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែកសាច់បង្កក ដែលត្រូវធ្វើការដុតកម្ទេចចោលចំនួន ២៦,១៦០គីឡូក្រាមរួមមាន៖
– ឆ្អឹងជំនីជ្រូក
– សសៃគោ
– គូទមាន់
– ខ្លាញ់ជ្រូក
– ស្លាបមាន់
– សាច់មាន់កិន
– សាច់គោ
– សាច់ជ្រូក
– សសៃជើងមាន់៕







ប្រភព៖ Sarat Hun