ខ្មែរណូត

ស្វែងរក

  • PR

    OPPO Reno បានបង្អួតសម្រស់របស់ខ្លួនជាផ្លូវការនូវកម្ពុជាក្រោយអធិបតីភាពរដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារិទ្ធ

    BY Khmernote Media June 5, 2019
    OPPO Reno បានបង្អួតសម្រស់របស់ខ្លួនជាផ្លូវការនូវកម្ពុជាក្រោយអធិបតីភាពរដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារិទ្ធ

    កាលពីថ្ងៃអង្គារទី ០៤ ខែមិថុនា ម្សិលមិញនេះ ក្រុមហ៊ុន​ Oppo បានដាក់សម្ភោធជាផ្លូវការនូវស្មាតហ្វូនកំពូលរបស់ខ្លួនថ្មីមួយទៀត គឺ OPPO Reno Series នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Sofitel Phnom Penh Phokeethra ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារិទ្ធ ថែមទៀតផង។

    OPPO Reno Series មាន ២ម៉ូឌែលសម្រាប់ទីផ្សារកម្ពុជាគឺ OPPO Reno និង​ OPPO Reno 10X Zoom ដែលម៉ូឌែលទាំង២​ នេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលវាយលុកក្នុងទីផ្សារពិភពលោក ក៏ដូចជាទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។ OPPO Reno 10X Zoom កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ដោយសារតែវាត្រូវបានគេរចនាឡើងជាមួយប្រណិតភាព និងមានភាពទាក់ទាញមែនទែន។ ហើយចំពោះកម្លាំងម៉ាស៊ីនរបស់វាវិញគឺជាកម្លាំងម៉ាស៊ីនមួយក៏ខ្លាំងដែលវាបានបំពាក់មកជាមួយនឹងបន្ទះឈីបប្រភេទ Snapdragon 855 7ណាណូម៉ែត្រ CPU octa Core GPU Adreno 640 Ram ទំហំ​ 8GB អង្គផ្ទុកទិន្នន័យ 256GB និងមានថាមពលថ្ម 4065mah ជាមួយនឹងបច្ចេកវិទ្យា Flash Charge VOOC 3.0 ដើរដោយប្រព័ន្ធ Android Pie 9.0 និង ក្រាលដោយ ColorOS ជំនាន់ទី៦។ ចំពោះផ្នែកអេក្រង់ខាងមុខវិញវាបានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.6អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 1080×2340 HD+ មានដង់ស៊ីតេអេក្រេង់ 387 PPI និងក្រាលដោយកញ្ចក់ការពារភាពឆ្កូតជំនាន់ទី ៦ Corning Gorrila Glass 6។ កាមេរ៉ាខាងក្រោយរបស់ Reno 10X Zoom បានបំពាក់ដោយ កាមេរ៉ាចំនួន ៣គ្រាប់ដែល​ Main Camera មានទំហំ ៤៨ មេហ្គាភិចសែល ក្នុងកម្រិត F1.7 ចំណែកឯ Periscope lens វិញមានទំហំ ១៣ មេហ្គាភិចសែល ក្នុងកម្រិត F3.0 ដែលអាច Zoom បានដល់ទៅ៦ដង Zoom Hybrid បាន១០ដង និង Zoom បែប Digital បានដល់ទៅ ៦០ដង និងចុងក្រោយគេគឺជា Ultra Wide Angel ដែលមានទំហំ 8 មេហ្គាភិចសែលក្នុងកម្រិត F2.2។ ចំពោះការថតវីដេអូ OPPO Reno 10X Zoom អាចថតបានក្នុងកម្រិត 4K 60fps ឯណោះ។

    ចំណែកកាមេរ៉ា ដែលរចនាម៉ូតងើបឡើងជារាងបញ្ឈិត ដូចទៅនឹងតំរងត្របកផ្កាឈូក Opera House នៅក្នុងប្រទេសអូស្រា្តលីនេះវិញមានទំហំដល់ទៅ ១៦មេហ្គាភិចសែល​​ ក្នុងកម្រិត F2.0។ ចំពោះ OPPO Reno Series នេះផងដែរក៏បាននឹងកំពុងដំណើរការជាមួយនឹងប្រព័ន្ធ 5G ផងដែរ នោះ គឺ OPPO Reno 5G។ OPPO Reno 10X Zoom មាន២ ព៌ណសម្រាប់ជ្រើសរើសគឺ Ocean Green និង Jet Black។

    ស្របពេលជាមួយគ្នានេះ OPPO ក៏បានបង្កើតនូវក្លឹបតូចមួយគឺ OPPO Photography Academy ក្នុងគោលបំណងផ្សព្វផ្សាយពីស្នាដៃរបស់អ្នកដែលមានទេពកោសល្យក្នុងការថតរូប និងស្រឡាញ់ការថតរូបបែបធម្មជាតិ វប្បធម៌ អរិយធម៌ ប្រពៃណី និងប្រាង្គប្រាសាទនានា ក្នុងប្រទេសកម្ពុជា ទៅកាន់មនុស្សជុំវិញពិភពលោកអោយបានស្គាល់ ពីអច្ឆរិយភាពនៃព្រះរាជាណាចក្រកម្ពុជា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay